O f f i c i a l   W e b s i t e
លោក Liu Miao ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2025-07-27
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជឬហទ័យប្រោសព្រះរាជទានលោក Liu Miao លេខាគណៈកម្មាធិការបក្ស និងជាអគ្គនាយកនៃក្រុមហ៊ុន Luzhou Laojiao (Stock) Co., Ltd. ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹកថ្ងៃទី ២៧ ខែ កក្កដា ឆ្នាំ ២០២៥ ។ គណៈប្រតិភូបាននាំយកតង្វាយជាអង្ករ ៥០តោន និងថវិការចំនួន ៥០.០០០ ដុល្លារអាមេរិក ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក ។ 
Visitor: 16362507
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.