ឯកអគ្គរាជទូតនៃប្រទេសកាណាដា ថ្វាយបង្គំលា
2025-07-24
នៅវេលាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកជំទាវ Ping Kitnikone ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសកាណាដា ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលា ក្នុងឱកាសដែលលោកជំទាវបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា នៅព្រះមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » កក្កដា - 2025
ឯកអគ្គរាជទូតនៃប្រទេសកាណាដា ថ្វាយបង្គំលា