O f f i c i a l   W e b s i t e
ឧកញ៉ា តែ តាំងប៉ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2024-01-27
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន ឧកញ៉ា    តែ តាំងប៉ ប្រធានសមាគមមូលនិធិសម្តេចតេជោដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងធម្យមនៅកម្ពុជា ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះរាជតំណាក់សិរីមង្គល   វេលាព្រឹក ថ្ងៃទី ២៧​ ខែ មករា ឆ្នាំ​​ ២០២៤ ។ គណៈប្រតិភូ បាននាំយកតង្វាយជាថវិការចំនួន ១,០០០,០០០,០០០ រៀល អង្ករចំនួន ២០ តោន មីចំនួន ១.០០០កេស ត្រីខចំនួន ១.០០០យួរ ទឹកត្រីចំនួន ១.០០០យួរ និងទឹកស៊ីអ៊ីវ ១.០០០យួរ ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ​និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរនិង ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក។
  • មករា
  • កុម្ភៈ
  • មីនា
  • មេសា
  • ឧសភា
  • មិថុនា
  • កក្កដា
  • សីហា
  • កញ្ញា
  • តុលា
  • វិច្ឆិកា
  • ធ្នូ
Visitor: 13786130
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.