O f f i c i a l   W e b s i t e
សមាគមឧកញ៉ាកម្ពុជា ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2024-01-20
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាប្រធានសមាគមឧកញ៉ាកម្ពុជា ថ្វាយតង្វាយនៅព្រះរាជតំណាក់សិរីមង្គល  វេលាព្រឹក ថ្ងៃទី ២០ ខែ មករា ឆ្នាំ​​ ២០២៤ ។ គណៈប្រតិភូនៃសមាគមឧកញ៉ាកម្ពុជា បាននាំយកតង្វាយជាថវិការចំនួន ១,០០០,០០០ ដុល្លារអាមេរិក និងអង្ករចំនួន ២១០ តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ​ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ និង ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក។
  • មករា
  • កុម្ភៈ
  • មីនា
  • មេសា
  • ឧសភា
  • មិថុនា
  • កក្កដា
  • សីហា
  • កញ្ញា
  • តុលា
  • វិច្ឆិកា
  • ធ្នូ
Visitor: 13786739
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.