O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ស្ពឺ
2024-01-24
នៅវេលាព្រឹកថ្ងៃទី ២៤ ខែ មករា ​ ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រចំនួន ៥៣៩ គ្រួសារ ស្ថិតនៅភូមិត្រពាំងក្រើញ និងភូមិក្រាំងស្វាយធំ ឃុំប្រាំបីមុម ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១ គូរ អាវរងារ១ និង អាវយឺត១ មានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ព្រមទាំងថវិកាចំនួន ២០០.០០០រៀល ។
  • មករា
  • កុម្ភៈ
  • មីនា
  • មេសា
  • ឧសភា
  • មិថុនា
  • កក្កដា
  • សីហា
  • កញ្ញា
  • តុលា
  • វិច្ឆិកា
  • ធ្នូ
Visitor: 13785937
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.