O f f i c i a l   W e b s i t e
ព្រះរាជពិធីថ្វាយព្រះរាជកុសល ព្រះករុណាព្រះបរមរតនកោដ្ឋ
2020-09-02
នៅវេលាព្រឹកថ្ងៃ ១៥ កើត ពេញបូណ៌មី ខែ ភទ្របទ ឆ្នាំ ជូត ទោស័ក ព​.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២ ខែ កញ្ញា ឆ្នាំ ២០២០ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះ​​​វររាជមាតាជាតិខ្មែរ  ក្នុងសេរី​ភាព សេចក្តីថ្លៃថ្លូរ និង សុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វ​ព្រះរាជ​ហឬទ័យយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសង្ឃទានវេរភត្តប្រគេន​ព្រះសង្ឃ ក្នុងព្រះ​​ធម្មសាលានៃព្រះឧបាសថរតនារាមព្រះកែវមរកត ដើម្បីឧទិ្ទសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខ័ន្ធ ព្រះករុណាមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ​ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង។ 
Visitor: 13735859
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.