O f f i c i a l   W e b s i t e
លោក លីវ អឺលី ថ្វាយបង្គំគាល់
2018-11-16
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោក លីវ អឺលី ប្រធានក្រុមហ៊ុន ស៊ីឌឺរ៉ុន អ៊ិនធឺណាស់ស្សូណាល់ និងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៨ ។​ លោក លីវ អឺលី និង គណៈប្រតិភូ បាននាំយកតង្វាយជាថវិការចំនួន មួយម៉ឺនដុល្លារអាមេរិក (១០ ០០០ ដុល្លារអាមេរិក) អង្ករ ២០ តោន សារុងចំនួន ១ ០០០សារុង និង មីចំនួន ១០០កេស ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព ។ 
Visitor: 13623774
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.