O f f i c i a l   W e b s i t e
ទិវាបុណ្យឯករាជ្យជាតិខួបទី៦៥ (៩ វិច្ឆិកា២០១៨)
2018-11-09
  ទិវា ៩ វិច្ឆិកា ត្រូវបានប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីរំលឹកដល់មហាព្រឹត្តិការណ៍ប្រវត្តិ សាស្រ្តដ៏វិសេសវិសាល ដែលព្រះរាជាណាចក្រកម្ពុជា បានទទួលនូវឯករាជ្យភាពពេញលេញអំពីអាណាព្យាបាលបារាំង ដោយសារព្រះរាជ​បូជនីយ៍កិច្ច​ដ៏ឧត្តុងឧត្តមរបស់ ព្រះករុណាព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរម​រតន:កោដ្ឋ ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៃយើង​ រហូតបានទទួលជ័យជំនះជាស្ថាពរ​នៅថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ នៅវេលាព្រឹកថ្ងៃទី ៩ ខែ វិច្ឆិកា ឆ្នាំ ២០១៨ នេះ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា​ណាចក្រកម្ពុជា ជាទីគោរពសក្ការ:​ដ៏ខ្ពង់​ខ្ពស់បំផុត សព្វព្រះរាជហឬទ័យយាងជា​​ព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងពិធី​ប្រារព្ធ​បើកទិវាបុណ្យឯករាជ្យជាតិខួបទី៦៥ ជាទិវាបុណ្យជាតិពោរពេញដោយមោទនភាព និងភាពសប្បាយរីករាយ​របស់ប្រជាជាតិ​យើង​ទាំងមូល។ បន្ទាប់ពីបានប្រទានភ្លើងជ័យ នៅវិមានឯករាជ្យរួចមក ព្រះករុណាព្រះមហាក្សត្រ សព្វព្រះរាជហឬទ័យបន្តព្រះរាជដំណើរ ទៅកាន់ព្រះទីនាំងចន្ទឆាយា ដើម្បីគង់ប្រថាប់ជា ព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីអង្គមីទ្ទីញមហាជន ។
Visitor: 13623240
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.