O f f i c i a l   W e b s i t e
ព្រះតេជគុណ Yin Shun ថ្វាយបង្គំគាល់
2018-12-29
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ព្រះតេជគុណ Yin Shun អនុប្រធានសមាគមព្រះសង្ឃទូទាំងសាធារណរដ្ឋប្រជាមានិតចិន និងជាប្រធានសមាគមព្រះសង្ឃនៃខេត្ត Hainan ចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ២៩ ខែ ធ្នូ  ឆ្នាំ ២០១៨ ។​ ព្រះតេជគុណ បាននាំយកតង្វាយជាថវិការចំនួន ប្រាំម៉ឺនដុល្លារអាមេរិក (៥០ ០០០ ដុល្លារអាមេរិក) និង អង្ករ ៥០ តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព ។ 
Visitor: 13623708
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.