O f f i c i a l   W e b s i t e
ឧកញ៉ា លី ឃុនថៃ និង គណៈប្រតិភូថ្វាយតង្វាយ
2018-06-13
ព្រះករុណា ​ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោស​ព្រះរាជទានគណៈប្រតិភូនិយោជកចិន ដែលដឹកនាំដោយ​ឧកញ៉ា លី ឃុនថៃ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៣​ ខែ មិថុនា ឆ្នាំ​​ ២០១៨ ។ ឧកញ៉ា លី ឃុនថៃ និង គណៈប្រតិភូបាននាំយក តង្វាយជាថវិកាចំនួន ៣០,០០០ ដុល្លារអាមេរិក និង ​អង្ករ ចំនួន ៥០ តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព ។
Visitor: 13725167
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.