O f f i c i a l   W e b s i t e
ឯកឧត្តម ហ៊ុន ម៉ានី ថ្វាយបង្គំគាល់
2018-06-09
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម ហ៊ុន​ ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាព្រមទាំងគណៈប្រតិភូចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទនៅវេលាព្រឹកថ្ងៃទី ៩ ខែ មិថុនា ឆ្នាំ ២០១៨ ។​ ឯកឧត្តម ហ៊ុន ម៉ានី និង គណៈប្រតិភូ បាននាំយកតង្វាយជាអង្ករ ចំនួន ៤០ តោន ត្រីខ ៥០០យួរ និង តង់ចំនួន ២០០ តង់ ​ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព ។
Visitor: 5874488
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.