O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាងទៅកាន់សាធារណរដ្ឋបារាំង
2015-11-22
នៅវេលាយប់ថ្ងៃទី ​២២​ ខែ វិច្ឆិកា​ ឆ្នាំ​ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ បានស្តេចយាងតាមព្រះទីនាំងយន្តហោះទៅកាន់ក្រុងប៉ារីស សាធារណរដ្ឋ​បារាំង ដើម្បីយាងចូលរួមប្រារព្ធពិធីបើកសម័យប្រជុំសន្និសីទលើកទី២១ របស់​ អសប ស្តីពីការប្រែប្រួលអាកាសធាតុ COP21  ។           យាង និងអញ្ជើញថ្វាយព្រះវន្ទនកិច្ចព្រះរាជដំណើរដល់អាកាសយានដ្ឋានអន្តរជាតិ​ភ្នំពេញ មានសម្តេចអគ្គមហាពញាចក្រី ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រ កម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជានិង សម្តច កិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន​រ៉ានី ហ៊ុន សែន សម្តេចវិបុលសេនាភត្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  ​​ សម្តេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនិងអ្នកម្នាង​ មន្ត្រីស្ថានទូត សាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា​ ព្រមទាំងព្រះរាជវង្សានុវង្ស និង​ឥស្សរ:ជនជាតិ ជាច្រើនរូបទៀត។
Visitor: 13756127
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.