O f f i c i a l   W e b s i t e
ទិវាបុណ្យឯករាជ្យជាតិខួបទី៦២ ៩វិច្ឆិកា២០១៥(តចប់)
2015-11-09
ក្នុងឧកាសដ៏មហានក្ខត្តឬក្សនេះ ព្រះវត្តមាន និងវត្តមាននៃថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ដែលបានអញ្ជើញចូលរួមដង្ហែ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរព សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត មានជាអាទិ៍ : សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា​ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ឯកឧត្តម ទៀ​ បាញ់​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការពារជាតិ​ ឯកឧត្តម លោកជំទាវជា អនុប្រធានព្រឹទ្ធសភា​ ​រដ្ឋសភា ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជដ្ឋាភិបាល អគ្គបញ្ជាការ អគ្គបញ្ជាការរងនៃកងខេមរភូមិន្ទ​ អគ្គស្នងការ អគ្គស្នងការរង  នគរបាលជាតិ បណ្តាអង្គទូតនានាប្រចាំព្រះរាជាណាចក្រកម្ពុជា មន្រ្តីរាជការគ្រប់ស្ថាប័ន ប្រជារាស្រ្ត តំណាងកងកំលាំងប្រដាប់អាវុធគ្រុប់ប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សា​នុសិស្ស យ៉ាងច្រើនកុះករ។
Visitor: 13756349
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.