ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
            	2014-12-09            	
            
            	នៅវេលាម៉ោង ៨:៣០នាទី យប់ថ្ងៃទី
៩ ខែ ធ្នូ ឆ្នាំ ២០១៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឬទ័យ សេ្តចយាងនិវត្តន៍មកកាន់ព្រះរាជណាចក្រកម្ពុជាវិញ បន្ទាប់ពីព្រះអង្គបានសេ្តចយាង
ចូលរួមពិធីបើកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាពិភលោកលើកទី៦ នៅប្រទេសជប៉ុន កាលពីថ្ងៃ
០៨ ខែធ្នូ ឆ្នាំ ២០១៤។ 
          យាង និងអញ្ជើញថ្វាយព្រះរាជវន្ទនកិច្ចដ៏ខ្ពង់ខ្ពស់ ព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនាឱកាសនោះមាន សម្តេចអគ្គមហាពញាចក្រី
ហេង សំរិន  ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រុមព្រះ
នរោត្តម រណឬទ្ធី ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ឯកឧត្តម
សាយ ឈុំ អនុប្រធានទី១ព្រឹទ្ធសភា  ព្រមទាំងព្រះរាជវង្សានុវង្ស
និងឥស្សរជនជាតិជាច្រើនរូបទៀត  ។            
			            
							        ព្រះរាជសកម្មភាព » ធ្នូ - 2014
                ព្រះរាជដំណើរសេ្តចយាងនិវត្តន៍
                 
             
             
       	



