O f f i c i a l   W e b s i t e
ថ្នាក់ដឹកនាំសាធារណរដ្ឋប្រជាមានិតចិនថ្វាយពិធីលៀងសាយភោជន៍
2014-03-21
ក្នុងឱកាសដែល ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រ កម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គគង់ពិនិត្យព្យាបាលព្រះរាជសុខភាពនៅទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម LI YUAN CHAO អនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន បានរៀបចំពិធីលៀងសាយភោជន៍ ជាមហាកិតិយស្តថ្វាយ ព្រះករុណាជាអង្គម្ចាស់ ជីវិតលើត្បូង និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនៅ ផ្ទះភ្ញៀវរដ្ឋ Dioyutai នាទីក្រុងប៉េកាំង នៅរាត្រីថ្ងៃ ទី២១ ខែ មិនា ឆ្នាំ ២០១៤ ។ សម្តេច ព្រះមហិស្សរា នរោត្តម ចក្រពង្ស ឧត្តមប្រឹក្សា ផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង លោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាព របស់ ព្រះ រាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋ ប្រជាមានិតចិន ព្រមទាំងឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្រ្តីជាន់ខ្ពស់របស់ព្រះបរមរាជវាំង បាន រួមដង្ហែព្រះ រាជសកម្មភាព ក្នុងពិធីដ៏វិសេសវិសាលនេះផងដែរ។ នៅក្នុងឱកាសនោះឯកឧត្តមអនុប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិនបានថ្វាយ ថវិកាចំនួន ២.០០០.០០០យាន់ ដល់ក្រុមសម្តេចឪដែលកំពុងធ្វើ សកម្មកភាពនិងកសាងបាននូវ សម្ធិទិផលជាច្រើន ជួយដល់ប្រជារាស្ត្រទីទ័លក្រ។
Visitor: 13655312
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.