កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី ៣៩
2025-11-17
នៅវេលាព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះបរមនាមព្រះអង្គជាព្រះប្រធានឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សព្វព្រះរាជហឬទ័យប្រាសព្រះរាជទាន ឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ព្រមទាំងសមាជិក សមាជិកា អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ ដើម្បីប្រារព្ធបើកសម័យប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី៣៩ ។
ព្រះរាជសកម្មភាព » វិច្ឆិកា - 2025
កិច្ចប្រជុំឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមលើកទី ៣៩








