O f f i c i a l   W e b s i t e
លោក ប៉ុង ហៃ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2023-04-04
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជឬហទ័យប្រោសព្រះរាជទានលោក ប៉ុង ហៃ ប្រធានសមាគមពាណិជ្ជកម្មសកលខ្មែរ-ចិន ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ០៤​ ខែ មេសា ឆ្នាំ​​ ២០២៣ ។ គណៈប្រតិភូ បាននាំយកតង្វាយជាអង្ករ ៣០តោន និងថវិការចំនួន ២០.០០០ ដុល្លារអាមេរិក ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។ 
Visitor: 13722322
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.