O f f i c i a l   W e b s i t e
គណៈប្រតិភូកាកបាទក្រហមកម្ពុជាចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2020-05-25
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ    នរោត្តម  សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទានគណៈប្រតិភូកាកបាទក្រហមកម្ពុជា ដែលដឹកនាំដោយសម្តេចចៅហ្វាវាំង គង់ សំអុល ចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី២៥ខែ ឧសភា ឆ្នាំ​​ ២០២០។ គណៈប្រតិភូ បាននាំយកតង្វាយជាថវិការចំនួន ៥០០,០០០ ដុល្លារអាមេរិកថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។ ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូក៏បានថ្វាយដង្វាយជា ថវិការចំនួន ៥០០,០០០ ដុល្លារអាមេរិក ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
Visitor: 13746393
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.