O f f i c i a l   W e b s i t e
លោកឧកញ៉ា Sean Ngu ថ្វាយបង្គំគាល់
2018-08-06
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេស្សូ និង លោកឧកញ៉ា Sean Ngu ព្រមទាំងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០១៨ ។​ លោកឧកញ៉ា Sean Ngu ព្រមទាំងក្រុមគ្រួសារ បាននាំយកតង្វាយជាថវិការចំនួន ពីរម៉ឺនដុល្លារអាមេរិក (២០ ០០០ ដុល្លារអាមេរិក) ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព ។ នៅក្នុងឱកាសនោះ លោកឧកញ៉ា ក៏បានថ្វាយតង្វាយជាថវិការចំនួន ពីរម៉ឺនដុល្លារអាមេរិក (២០ ០០០ ដុល្លារអាមេរិក) ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។  
Visitor: 13745426
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.