O f f i c i a l   W e b s i t e
ព្រះរាជពិធីច្រត់ព្រះនង្គ័ល
2018-05-03
នៅវេលាព្រឹក ថ្ងៃ ព្រហស្បតិ៍ ៤រោច ខែ ពិសាខ ត្រូវនឹងថ្ងៃទី​ ០៣ ខែ ឧសភា ឆ្នាំ ២០១៨ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលប្រារព្ធធ្វើឡើងនៅវាលព្រះស្រែ វិទ្យាល័យស្វាយរៀង ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង ។ ក្នុងព្រះរាជពិធីបុណ្យច្រត់ព្រះនង័្គលនៅឆ្នាំ ២០១៨ នេះ ព្រះករុណាព្រះមហាក្សត្រ បានប្រោសព្រះរាជទាន ឯកឧត្តម ម៉ែន វិបុល គណៈអភិបាលខេត្តស្វាយរៀង ជាស្តេចមាឃ និងលោកជំទាវ ឈុន ណារី ជាព្រះមេហួរ ។
Visitor: 13654883
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.