O f f i c i a l   W e b s i t e
ឧកញ៉ា ទា គង់ និង គណៈប្រតិភូចូលក្រាបបង្គំគាល់
2017-07-12
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជឬហទ័យប្រោសព្រះរាជទានគណៈប្រតិភូចិន ដែលដឹកនាំដោយឧកញ៉ា ទា គង់ ថ្វាយតង្វាយនៅមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១២​ ខែកក្កដា ឆ្នាំ​​ ២០១៧។ ឧកញ៉ា ទា គង់ និង គណៈប្រតិភូបាននាំយកតង្វាយជាថវិការចំនួន ២០.០០០ ដុល្លារអាមេរិកនិង ​អង្ករ ចំនួន ១០តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព។
Visitor: 13658080
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.