O f f i c i a l   W e b s i t e
ព្រះរាជសកម្មភាពនៅសាធារណ:រដ្ឋប្រជាមានិតចិន(ត៣)
2015-09-03
តបតាមសេចក្តីថ្វាយបង្គំសូមយាងរបស់ ឯកឧត្តម XI JINPING ប្រធានធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃ ព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហប្ញទ័យ ស្តេចយាងចូលរួមក្នុងពិធីលៀងភោជនាហារ  ពេលថ្ងៃត្រង់ថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០១៥  ដើម្បីអបអរសាទរពិធីបុណ្យខួបលើកទី ៧០ នៃការទទួលជ័យជំនះពីការឈ្លានពានរបស់ជប៉ុន មកលើទឹកដីចិន និងទិវាពិភពលោកប្រឆាំងសង្រ្កាមហ្វាសីស។ យាងនិងអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជដំណើរព្រះករុណជាអម្ចាស់ជីវិតតម្កល់លើត្បួងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះមានរួមមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី និងជារដ្ឋមន្រ្តី ក្រសួងព្រះបរមរាជវាំងលោកជំទាវ ខែក កៃ មាលីស៊ីសូដា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាឯកអគ្គរាជទូតវិសាមញ្ញ​និងពេញសមត្ថភាពរបស់ព្រះរាជាណាចក្រកម្ពុជា​ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តម ស្រី ណូរី នាយកព្រះរាជលេខាធិការដ្ឋានព្រះមហាក្សត្រ និងលោកជំទាវ ចាន់ សំដារិន្ធ និងថ្នាក់ដឹកនាំក្រសួងព្រះបរមរាជវាំង។
Visitor: 13753840
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.