O f f i c i a l   W e b s i t e
ព្រះរាជដំណើរសេ្តចយាង សួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ឆ្នាំង(ត)
2015-07-27
បន្ទាប់មក ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ជា​ទីគោរពសក្កាដ៏ខ្ពង់ខ្ពស់បំផុត​ ព្រះអង្គ​សព្វព្រះ​រាជហឬទ័យសេ្តចយាង សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោស​ព្រះរាជ​ទាន​ព្រះអំណោយដល់​​ប្រជារាស្រ្តទីទ័លក្រ នៅកន្លែងប្រមូលផ្តុំតំណាងគ្រួសារ​ចំនួន ៥៨២នាក់ មកពី ឃុំទួលខ្ពស់ ស្រុកទឹកផុស  ខេត្តកំពង់ឆ្នាំង។ ព្រះរាជអំណោយ ប្រោសព្រះរាជទានដល់បងប្អូនប្រជារាស្រ្ត តំណាងគ្រួសារម្នាក់ៗ ក្នុង​ឱកាសនោះមាន អង្ករ ៥០ គក្រ មី មួយកេសត្រីខ ១០កំប៉ុង ឃឹត មួយកញ្ចប់ ក្នុងនោះមាន មុង មួយ ភួយ មួយ សារុង មួយ ក្រមាមួយ កន្ទេល​មួយទំហំ ០ម៧៥x១ម៨០ អាវយឺត មានបោះពុម្ពផ្លាក ព្រះរាជអំណោយ ព្រះករុណាជាអង្គម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជា​ណា​ចក្រកម្ពុជា មួយ ត្រីខកំប៉ុង ដប់កំប៉ុង និងថវិកា ចំនួន ១០០​០០០រៀល។
Visitor: 13751642
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.