ព្រះរាជកិច្ចគោរពវិញ្ញាណក័្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
            	2015-06-10            	
            
            	នៅវេលាព្រឹកថ្ងៃពុធថ្ងៃ ៩រោច ខែ ជេដ្ឋ ឆ្នាំ មមែ សប្តស័ក ព.ស ២៥៥៩ ត្រូវនឹង ថ្ងៃទី
១០ ខែ មិថុនា ឆ្នាំ ២០១៥ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម
សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឬទ័យ
ស្តេចយាង ប្រារព្ធព្រះរាជគារវកិច្ច វិញ្ញាណក័្ខន្ធ
សម្តេចអគ្គមហាធម្មពោធិសាល
ជា ស៊ីម ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណ:ភាព កាលពីរសៀលថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០១៥ វេលាម៉ោង ៣ និង៤៥នាទី ក្នុងជន្មាយុ
៨៣វស្សា ដោយជរាពាធ។             
			            
							        ព្រះរាជសកម្មភាព » មិថុនា - 2015
                ព្រះរាជកិច្ចគោរពវិញ្ញាណក័្ខន្ធ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
                
            
            
       	
