ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកុងហ្គោ ថ្វាយសារតាំង
2026-08-19
នៅវេលាព្រឹក ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២៦ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Cyprien Sylvestre Mamina ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋកុងហ្គោ ប្រចាំព្រះរាជាណាចក្រកម្ពុជា អញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ។
ព្រះរាជសកម្មភាព » សីហា - 2026









