O f f i c i a l   W e b s i t e
ការចុះពិនិត្យ សកម្មភាពជីកស្រះទឹក ព្រះរាជអំណោយនៅ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ
2013-11-22
យោងតាមព្រះរាជតំរិះដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា​ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរព​សក្ការ: ដ៏ខ្ពង់ខ្ពស់បំផុត សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តី ក្រសួង​ព្រះបរមរាជវាំងបានអញ្ជើញចុះទៅពិនិត្យសកម្មភាពជីកស្រះទឹក ព្រះរាជអំណោយមួយកន្លែង នៅក្នុងវត្ត បឹងខ្នារ ឃុំ សែនដី ស្រុក សំរោងទង ខេត្ត កំពង់ស្ពឺ ទំហំ ៨០មx៥០ម ជំរៅ ៣ម ព្រមទាំងបានរៀបចំ​ជណ្តើរមួយកន្លែង ហើយបានយកដីពីការជីកស្រះ ទៅចាក់បំពេញ ឈូសឆាយសំអាតទីធ្លាវត្ត និងជុំវិញ​បរិវេណស្រះទឹក ។ ថវិកាចំណាយមានចំនួន ៩៥.៤៤៥.៩០០រៀល ស្មើនិង 23.861 US$។
Visitor: 13752745
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.