ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធ នីហ្សេរីយ៉ា
2026-11-19
នៅវេលាព្រឹក ថ្ងៃទី ១៩ ខែ វិច្ឆិកា ឆ្នាំ ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Ibok-Ete Ekwe Ibas ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធ នីហ្សេរីយ៉ា ប្រចាំព្រះរាជាណាចក្រកម្ពុជាអញ្ជើញចូលក្រាបបង្គំគាល់ថ្វាយសារតាំង នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។












