ឯកអគ្គរាជទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ថ្វាយបង្គំលា
2026-07-24
នៅវេលាព្រឹកថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២៦ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលថ្វាយបង្គំគាល់ដើម្បីថ្វាយបង្គំលា ក្នុងឱកាសដែលឯកឧត្តមបានបញ្ចប់បេសកកម្មការទូតប្រកបដោយជោគជ័យនៅព្រះរាជាណាចក្រកម្ពុជា នៅព្រះមហាប្រាសាទខេមរិន្ទ ។
ព្រះរាជសកម្មភាព » កក្កដា - 2026
ឯកអគ្គរាជទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ថ្វាយបង្គំលា









