O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខកូនចៅប្រមូលសំរាម និងកូនចៅសំអាតទីក្រុង
2024-02-14
នៅវេលាព្រឹកថ្ងៃទី ១៤ ខែ កុម្ភៈ​ ឆ្នាំ ២០២៤ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ​​សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនកូនចៅប្រមូលសំរាម និងកូនចៅសំអាតទីក្រុង ចំនួន២,០៥៥នាក់ នៅរាជធានីភ្នំពេញ ដើម្បីអបអរសាទរទិវាជាតិទីក្រុងស្អាត។ ព្រះរាជអំណោយប្រោសព្រះរាជទានដល់បងប្អូន​​កូនចៅប្រមូលសំរាម​និងកូនចៅសំអាតទីក្រុងនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី២កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ ស្បែកជើងផ្ទាត់ ០១គូរ អាវរងារ១ និង អាវយឺត១ មានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា” ព្រមទាំងថវិកាចំនួន ១០០.០០០រៀល ។
Visitor: 13816085
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.