O f f i c i a l   W e b s i t e
ថ្នាក់ដឹកនាំស្ថាប័នកំពូលជាតិ ថ្វាយព្រះពរ
2023-05-13
នៅវេលាល្ងាចថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣ ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យព្រះរាជទានសម្តេចថ្នាក់ដឹកនាំកំពូលជាតិ ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នកំពូល និង នាយឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ និង នគរបាលជាតិ ចូលក្រាបថ្វាយបង្គំគាល់ថ្វាយព្រះពរជ័យមង្គល ក្នុងឱកាសដ៏មហានក្ខត្តឬក្សថ្លៃថ្លាបំផុត នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងគម្រប់ ៧០ យាងចូល ៧១ ព្រះវស្សា នៅព្រះទីនាំងទេវាវិនិច្ឆ័យ ។
Visitor: 13727420
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.