ឧកញ៉ា ហូត ឈឿន ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2022-12-29
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ
នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន
ឧកញ៉ា ហូត ឈឿន, ប្រធានសភាពាណិជ្ជកម្មខេត្តកំពង់ចាម និងមណ្ឌលគិរី ព្រមទាំងគណៈប្រតិភូ
ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយតង្វាយនៅមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ២៩
ខែ ធ្នូ ឆ្នាំ ២០២២ ។ គណៈប្រតិភូ បាននាំយកតង្វាយជាអង្ករ ២០តោន ទឹកត្រី
២៥០ យួរ ទឹកស៊ីអ៊ីវ ២៥០ យួរ និង ត្រីខ ២០០យួរ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត
ដើម្បីព្រះអង្គប្រោសព្រះរាជទានដល់ប្រជារាស្រ្តក្រីក្រជួបការលំបាក ។
ព្រះរាជសកម្មភាព » ធ្នូ - 2022
ឧកញ៉ា ហូត ឈឿន ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ