O f f i c i a l   W e b s i t e
ឧកញ៉ា សុង សារ៉ន ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2021-11-24
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទាន ឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា និងគណៈប្រតិភូ ចូលក្រាបថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ​​ ២០២១ ។ ឧកញ៉ា សុង សារ៉ន និង ក្រុមគណៈប្រតិភូ បាននាំយកតង្វាយជាអង្ករចំនួន ៤០ តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។ 
Visitor: 13742281
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.