O f f i c i a l   W e b s i t e
ឯកឧត្តម មុំ សុទ្ធ ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2021-01-16
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឯកឧត្តម មុំ សុទ្ធ ជំនួយការគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះរាជដំណាក់មហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ១៦ ខែ មករា ឆ្នាំ​​ ២០២១ ។ ឯកឧត្តម និងក្រុមគ្រួសារ បាននាំយកតង្វាយជាអង្ករចំនួន ៥តោន ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។ ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូក៏បានថ្វាយដង្វាយជាអង្ករចំនួន ៥តោន ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
Visitor: 13660807
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.