O f f i c i a l   W e b s i t e
លោកស្រី Poc Yanine ចូលក្រាបបង្គំគាល់ថ្វាយតង្វាយ
2019-11-27
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានសព្វព្រះរាជឬហទ័យប្រោសព្រះរាជទានលោកស្រី Poc Yanine និង គណៈប្រតិភូ ចូលថ្វាយ​បង្គំគាល់ ថ្វាយតង្វាយនៅព្រះមហាប្រាសាទខេមរិន្ទ វេលាព្រឹក ថ្ងៃទី ២៧​ ខែ វិច្ឆិកា ឆ្នាំ​​ ២០១៩ ។ លោកស្រី និងគណៈប្រតិភូ បាននាំយកតង្វាយជាក្រមាចំនួន ១០០០ សារុង ១០០០ និងសាប៊ូចំនួន ៥០កេស ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ ។ ក្នុងឱកាសនោះ ក្រុមគណៈប្រតិភូក៏បានថ្វាយដង្វាយក្រមា ១០០០ សារុង ១០០០ និង សាប៊ូចំនួន ៥០កេស ថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរផងដែរ ។
Visitor: 8482135
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.