O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តកំពង់ស្ពឺ
2019-07-26
នៅវេលាព្រឹកថ្ងៃទី ២៦ ខែ កក្កដា​ ឆ្នាំ ២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូន បងប្អូនប្រជាកសិករក្រីក្រ ចំនួន ៤៤១ គ្រួសារ ស្ថិតនៅភូមិតានក ភូមិព្រៃខ្លា និងភូមិ ព្រៃរំដែល ឃុំ ភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ព្រះរាជអំណោយប្រោសព្រះរាជទាន ដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពផ្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១  និង ថវិកាចំនួន ១០០.០០០រៀល ។
Visitor: 13655543
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.