O f f i c i a l   W e b s i t e
ឧកញ៉ា ថៃ ជាហួត ថ្វាយបង្គំគាល់
2019-06-06
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន ឧកញ៉ា ថៃ   ជាហួត ព្រមទាំងក្រុមគ្រួសារ ចូលក្រាបថ្វាយបង្គំគាល់ នៅព្រះមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ២០១៩។​ ឧកញ៉ា ថៃ ជាហួត ព្រមទាំងក្រុមគ្រួសារ បាននាំយកតង្វាយជាថវិការចំនួន ៤០០ លានរៀល (បួនរយលានរៀល) ថ្វាយព្រះករុណា​ជាអម្ចាស់     ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីចូលរួមដង្ហែតាមព្រះរាជសកម្មភាពមនុស្សធម៌ដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ។ នៅក្នុងឱកាសនោះ ឧកញ៉ា​ ថៃ ជាហួត ក៏បានថ្វាយតង្វាយជាថវិការចំនួន ៤០០ លានរៀល (បួនរយលានរៀល) ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។  
Visitor: 6804234
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.