O f f i c i a l   W e b s i t e
លោក Lin Yanli ថ្វាយបង្គំគាល់
2019-01-04
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​ និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ សព្វព្រះរាជហឬទ័យប្រោសព្រះរាជទាន លោកជំទាវ ឯក សំបុល និង លោក Lin Yanli, នាយកក្រុមហ៊ុន Lingnan Dichan Development Co.,Ltd ព្រមទាំងគណៈប្រតិភូ ចូលក្រាបថ្វាយបង្គំគាល់ នៅមហាប្រាសាទខេមរិន្ទ នៅវេលាព្រឹក ថ្ងៃទី ៤ ខែ មករា ឆ្នាំ ២០១៩ ។​ លោក Lin Yanli ព្រមទាំងគណៈប្រតិភូ បាននាំយកតង្វាយជាថវិការចំនួន បីម៉ឺនដុល្លារអាមេរិក (៣០ ០០០ ដុល្លារអាមេរិក) មីចំនួន ៦០០កេស និងឱសថចំនួន ១០០កេស ថ្វាយព្រះករុណា​ជាអម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គ​ប្រោស​ព្រះរាជទាន​ដល់ប្រជារាស្រ្តក្រីក្រជួបការ​លំបាក​ក្នុងជីវភាព ។ នៅក្នុងឱកាសនោះ លោក Lin Yanli ក៏បានថ្វាយតង្វាយជាថវិការចំនួន បីម៉ឺនដុល្លារអាមេរិក (៣០ ០០០ ដុល្លារអាមេរិក) មីចំនួន ៦០០កេស និង ឱសថចំនួន ១០០កេស ថ្វាយសម្តេចព្រះវររាជមាតាជាតិខ្មែរផងដែរ។  
Visitor: 13725311
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.