O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យចំរើនព្រះបរិត្តអង្គព្រះកឋិនទានព្រះរាជទ្រព្យ
2017-10-17
ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គមានព្រះរាជសទ្ធាជ្រះថ្លាក្រៃលែង ក្នុងការកសាងឡើងនូវអង្គព្រះកឋិនទានព្រះរាជទ្រព្យ ។ ព្រះរាជពិធីចំរើនព្រះបរិត្តអង្គព្រះកឋិនទានបានប្រារព្ធ នៅវេលារសៀល ថ្ងៃ អង្គារ ១២ រោជ ខែ អស្សុជ ត្រូវនឹងថ្ងៃទី ១៧ ខែ តុលា ឆ្នាំ ២០១៧ ដើម្បីដង្ហែយកទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងពុទ្ធសីមា វត្តកុលម្ពវ័ន (ហៅវត្តតាកុល) ស្ថិតនៅភូមិ តាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
Visitor: 13735759
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.