ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
            	2017-01-09            	
            
            	តាមសេចក្តីអញ្ជើញដ៏ខ្ពង់ខ្ពស់បំផុតរបស់
ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  នៅវេលារសៀល
ថ្ងៃទី ០៨ ខែ មករា ឆ្នាំ២០១៧ ឯកឧត្តមបណ្ឌិត TONY TAN KENG YAM ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
និងលោកជំទាវ  បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា
ចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១១ ខែមករា  ឆ្នាំ ២០១៧ ។ 
          នៅព្រឹកថ្ងៃទី
០៩ ខែ មករា ឆ្នាំ ២០១៧ ឯកឧត្តមបណ្ឌិត TONY TAN KENG YAM ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
និងលោកជំទាវ  ព្រមទាំងគណ:ប្រតិភូជាន់ខ្ពស់បានអញ្ជើញមកព្រះបរមរាជវាំង
ដើម្បីចូលក្រាបថ្វាយបង្គំគាល់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង  ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត  ។            
			            
							        ព្រះរាជសកម្មភាព » មករា - 2017
                ព្រះរាជបដិសណ្ឋារកិច្ច ប្រធានាធិបតីនៃសាធារណរដ្ឋសឹង្ហបុរី
                
            
            
       	
