O f f i c i a l   W e b s i t e
ព្រះរាជពិធីបុណ្យកាន់បិណ្ឌ (ត)
2016-09-30
ស្របតាមព្រះរាជបវេណីនៃការប្រារព្ធព្រះរាជពិធីបុណ្យភ្ជុំបិណ្ឌក្នុងឆ្នាំនេះ នៅវេលាព្រឹកថ្ងៃ​ សុក្រ ១៤រោជ ខែ ភទ្របទ ឆ្នាំ វក អដ្ឋស័ក ព ស ២៥៦០ ត្រូវនឹងថ្ងែទី ៣០ ខែ កញ្ញា ឆ្នាំ ២០១៦ ព្រះករុណាព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរព​សក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហប្ញទ័យ ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរាប់បាត្រ និង វេរភត្តាហារថ្វាយព្រះរាជកុសលព្រះវិញ្ញាណក្ខ័ន្ធនៃអតីតព្រះមហាក្សត្រ  ព្រះមហាក្សត្រីយានី និងព្រះរាជវង្សានុវង្សខ្មែរគ្រប់ព្រះអង្គ នៅព្រះទីនាំងទេវាវិនិច្ឆ័យ។ យាងនិងអញ្ជើញចូលរួមដង្ហែព្រះរាជសកម្មភាព ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង និងសម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខែ្មរ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនោះ​មាន​៖ សម្តេចរាជបុត្រីព្រះរៀម​​ នរោត្តម បុប្ផាទេវី សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ សម្តេចព្រះមហិស្សរា​ នរោត្តម ចក្រពង្ស់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី​ ឧត្តម​ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​និងស្វាមី សម្តេច នរោត្តម​  សិរិវុឌ្ឍ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអ្នកម្នាង សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស​ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រី្ត និងជារដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រមទាំងព្រះ​រាជវង្សានុវង្ស និងនាហ្មឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងជាច្រើនរូប។
Visitor: 13752133
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.