O f f i c i a l   W e b s i t e
ព្រះរាជដំណើរយាងសួរសុខទុក្ខប្រជារាស្រ្ត ខេត្តតាកែវ
2019-02-15
នៅវេលាព្រឹកថ្ងៃទី ១៥ ខែ កុម្ភៈ​ ឆ្នាំ ២០១៩ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការ:ដ៏ខ្ពង់ខ្ពស់បំផុត​​ សព្វ​ព្រះរាជហឬទ័យយាង​សំណេះសំណាលសាកសួរសុខទុក្ខ និងប្រោសព្រះរាជទានព្រះរាជអំណោយជូនបងប្អូនប្រជាកសិករក្រីក្រ ចំនួន ៥៤៥ គ្រួសារ ស្ថិតនៅឃុំកំពែង ស្រុកគិរីវង្ស ខេត្តតាកែវ ។ ព្រះរាជអំណោយប្រោសព្រះរាជទាន ដល់បងប្អូន​​ប្រជារាស្រ្តទីទ័លក្រនា​ពេលនោះមាន៖ អង្ករ ៥០គីឡូក្រាម មី១កេស ត្រីខ ១០កំប៉ុង ឃីតមួយកញ្ច​ប់ (មុង១ ភួយ១ សារុង១ ក្រមា១) កន្ទេល១ អាវយឺតមានបោះពុម្ពស្លាក “ព្រះរាជអំណោយព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា” ចំនួន១  និង ថវិកាចំនួន ១០០.០០០រៀល ។
  • មករា
  • កុម្ភៈ
  • មីនា
  • មេសា
  • ឧសភា
  • មិថុនា
  • កក្កដា
  • សីហា
  • កញ្ញា
  • តុលា
  • វិច្ឆិកា
  • ធ្នូ
Visitor: 6462150
This site requires Khmer Unicode. Please click here to download.
Ce site requiert la Khmer Unicode. Cliquez ici pour télécharger.